បុកកាពិរូបមន្តពិសេសឆ្ងាញ់!

445

គ្រឿងផ្សំ៖ កាពិ ៣ស្លាបព្រាបាយ, បង្គាក្រៀម ២ស្លាបព្រាបាយ (ដាក់ ឬមិនដាក់ក៏បាន), ត្រប់ពុតលំញង ម្ទេសស្រស់ ខ្ទឹមស ខ្ទឹមក្រហម (ដាក់តាមចំណូលចិត្ត), ទឹកក្រូចឆ្មារ ៤-៥ស្លាបព្រាបាយ, ស្ករ ២ស្លាបព្រាបាយ, ទឹកត្រី ២ស្លាបព្រាបាយ, ត្រីប្លាធូ, ពងទាចៀនស្អំ, បន្លែអន្លក់មាន ស្ពៃក្តោប ត្រសក់ ត្រប់ ពោតបារាំង ការ៉ុត…។

វិធីធ្វើ៖

១.យកត្រីប្លាធូចៀនឲ្យឆ្អិនក្រៀមល្មម ទុកមួយឡែក

២.យកកាពិទៅអាំង ឬដុតមួយសន្ទុះ ដើម្បីឲ្យវាឆ្អិន រួចទុកមួយឡែក

៣.យកបង្គាក្រៀមបុកឲ្យម៉ត់ល្មម រួចដួសទុកមួយឡែក

៤.បន្ទាប់មកយកខ្ទឹមស ខ្ទឹមក្រហម និងម្ទេសស្រស់ បុកចូលគ្នាឲ្យម៉ត់ល្មម រួចដាក់កាពិ និងបង្គាក្រៀមចូល បុកចូលគ្នាឲ្យសព្វ ហើយដាក់ស្ករ ទឹកត្រី និងទឹកក្រូចឆ្មារចូល ច្របល់ចូលគ្នាឲ្យសព្វ ហើយដាក់ត្រប់ពុតលំញងចូល ជាការស្រេច៕

អត្ថបទដោយ៖  ផ្សារកសិកម្មយើង – Our Agricultural Market

SHARE