+គ្រឿងផ្សំ
-ត្រចៀកជ្រូក ៣ខាំ-ម្សៅស៊ុប កន្លះស្លាបព្រាបាយ-ខ្ទឹមក្រហម ១ដុំ-គល់ស្លឹកគ្រៃ ៣ដើម (ដុំអោយបែក)
-សាច់ចិញ្រ្ចាំ វៀតណាម (Vietnamese pork paste) ៦ខាំ-ត្រចៀកកណ្តុរ ៥០ក្រាម (ត្រាំទឹកអោយរីក ហាន់ជាសសៃៗតូចៗ)-ម្ទេសផ្អែម ៣០ក្រាម (ហាន់ជាសសៃៗតូចៗ)-ម្រេចម៉ត់ ១/៤ស្លាបព្រាបាយ
-ប្រេងខ្យង ២ស្លាបព្រាកាហ្វេ+របៀបធ្វើ
-ដាក់ទឹកក្នុងឆ្នាំង ដាក់ត្រចៀកជ្រូក ម្សៅស៊ុប ខ្ទឹមក្រហម និងគល់ស្លឹកគ្រៃស្ងោ៣០នាទី
-ស្រង់ត្រចៀកជ្រូកចេញ ដាក់ត្រាំក្នុងទឹកកក ១០នាទីរួចស្រង់ចេញ ហាន់ជាបន្ទះស្តើងៗតូចល្មម-លាយសាច់ចិញ្រ្ចាំ ជាមួយត្រចៀកកណ្តុរ ម្ទេស ត្រចៀកជ្រូក ម្រេច និងប្រេងខ្យងច្របល់អោយសព្វល្អផ្អាប់ទុក ១៥នាទី
-យកសាច់ទៅច្រកក្នុងថង់ប្លាស្ទីថ រួចមូវាជាមួយស្លឹកចេក ចងអោយជិតល្អ (ខ្ទប់ជាមូលក៏បាន ជ្រង់ក៏បាន ដូចអន្សមជ្រូក) រួចយកទៅចំហុយ ៤៥ទៅ៦០នាទីជាការស្រេចសូមទស្សនាវីដេអូ៖
សម្រួលអត្ថបទ៖ អ៊ាង សុផល្លែត
ទំព័រដើម ព័ត៌មានពេញនិយម