ដើម្បីដាំដូងឲ្យបានផលល្អ ត្រូវជ្រើសរើសផ្លែដូងធំ និងមានដុះពន្លកថ្លោសល្អ
+ការជីរណ្តៅ
-រណ្តៅ ជីកទំហំ ១ ម៉ែត្របួនជ្រុង
-នៅបាតរណ្តៅដាក់លាមកគោ ៣ បង្គី-ដាក់ស្លឹកឈើ ៦ បង្គី
-ដាក់ផេះ ១ បង្គី
-ដាក់លាមកគោ ៣ បង្គីថែមទៀត-ដាក់ដីខ្សាច់ ឬដីល្បាយខ្សាច់ ២ បង្គី
-បន្ទាប់មកស្រោចទឹកពីលើឲ្យជោគ-ដាក់ដូងដាំដោយកប់ផ្លែឲ្យនៅត្រឹមពន្លក
-ការរៀបចំរណ្តៅដាំបែបនេះ ធ្វើឲ្យយើងមិនលំបាកក្នុងការស្រោចទឹកទេ គឺស្រោចតែមួយដងគត់នៅពេលដាំ-ហើយដាំបានរយៈពេល ៤ ឆ្នាំ ដូងចាប់ផ្តើមផ្តល់ផ្លែរហូតផ្លែច្រើន និងទឹកមានរសជាតិផ្អែមទៀតផងសម្រួលអត្ថបទដោយ៖ អ៊ាង សុផល្លែត
ទំព័រដើម បច្ចេកទេសកសិកម្មទំនើប