របៀបធ្វើ ទាដុតទឹកឃ្មុំ!

239

+គ្រឿងផ្សំ៖ទាសំពៅ ១ ក្បាលស្រាអង្ករ ១ ពែងទឹកឃ្មុំ ១ ស្លាបព្រាបាយអំបិល ១ ស្លាបព្រាកាហ្វេ
ម្រេច ១ ស្លាបព្រាកាហ្វេម្ទេស ២ ផ្លែ (បុកអោយម៉ត់)ខ្ទឹមស ៤ កំពិសចិញ្ច្រាំអោយម៉ត់ទឹកឈឺអ៊ីវ ១ ស្លាបព្រាបាយប្រេងខ្យង ១ ស្លាបព្រាបាយម្សៅស៊ុប ១ ស្លាបព្រាបាយប្រេងឆា ១ ស្លាបព្រាបាយ
វិធីធ្វើ៖លាងសំអាតទាអោយស្អាត(ពុះខ្នងជាបំណែក) យកស្រាអង្ករលាបអោយសព្វ ទុកវាមួយឡែកសិន យ៉ាងតិចមួយម៉ោង ។បុកម្រេចអោយម៉ត់ដាក់ក្នុងចានធំមួយ (សម្រាប់ប្រលាក់)ដាក់អំបិល ខ្ទឹមស ទឹកឈឺអ៊ីវ ប្រេងខ្យង ប្រេងឆា ទឹកឃ្មុំ អំបិល ម្ទេស ច្របល់ចូលគ្នាអោយសព្វ ។-យកទាប្រលាក់ជាមួយគ្រឿងផ្សំដែលបានលាយរួចអោយចូលជាតិ ។ ទុកវាចោលមួយម៉ោងទៀត ។យក ទាដែលប្រលាក់ រុំ ជាមួយ ក្រដាស់អលុយមីញ៉ូម (ដាក់ទាំងទឹកដែលចេញពីការប្រលាក់ទាចូលផង)។រួចយកទៅដុតក្នុង oven ក្នុងកំដៅ 400C រយៈពេលប្រហែល ៣០ នាទី ។-បន្ទាប់មកយកទាចេញពី oven ហើយដាក់អាំងអោយក្រហមល្អ ប្រហែលជា ៣០ នាទី ជាការស្រេច ។+វិធីធ្វើទឹកជ្រលក់ គ្រឿងផ្សំ៖ទឹកឃ្មុំ ១ ស្លាបព្រាបាយស្ករ ១ ស្លាបព្រាបាយទឹកក្រូចឆ្មា ១ ស្លាបព្រាបាយទឹក ត្រី ២ ស្លាបព្រាបាយម្ទេស ២ ផ្លែ (ហាន់ល្អឹតៗ)ខ្ទឹមស ៤ កំពិសចិញ្ចាំអោយម៉ត់ប្រេងឆា ១ ស្លាបព្រាបាយ+រប្រៀបធ្វើ៖
ដាក់ខ្ទះអោយក្តៅ ដាក់ប្រេងឆា ខ្ទឹមស ម្ទេស បំពងអោយឈ្ងុយ និង ប្រែពណ៌ រួចដាក់ ស្ករ ទឹកក្រូចឆ្មា កូរអោយបានសព្វល្អប្រហែល ១ នាទី។
បន្ថែម ទឹកឃ្មុំ ស្ករ ទឹកត្រី ទុកអោយពុះ រួចដួសដាក់ចាន់ជាការស្រេច។ (ពេលទទួលទាន អាចបន្ថែមជាមួយបន្លែដូចជា សាឡាត់បៃតង ត្រសក់ តាមចំណូលចិត្ត) ។សម្រួលអត្ថបទ៖ផ្កាក្រដាស

SHARE