អត្ថប្រយោជន៍នៃ គ្រាប់ឈូកថែរក្សាសុខភាព!

60

-មនុស្សជាច្រើនមិនសូវធ្លាប់បាន បរិភោគគ្រាប់ឈូកប៉ុន្មានទេ ហើយថែមទាំងមិន នឹកស្មានដល់ផងថាគ្រាប់ឈូក មានអត្ថប្រយោជន៍ចំពោះសុខភាពច្រើនយ៉ាងដែរ។ ជាការពិត គ្រាប់ឈូកឧត្តមសម្បូរទៅដោយ វីតាមីនA វីតាមីនC វីតាមីនE ប្រូទីនប្រមាណជា២៣% និងមានសារជាតិរ៉ែ ដែលអាចជួយមប្រុងខួរក្បាល សរសៃប្រសាទ រក្សាអាការឈឺសន្លាក់ បង្កើតគ្រាប់ឈាម ព្រមទាំងជួយទំនុកបម្រុង ឈាមឱ្យមានដំណើរការល្អផងដែរ ប៉ុន្តែវាមានប្រសិទ្ធភាព បានតែចំពោះគ្រាប់ឈូកស្រស់ៗប៉ុណ្ណោះ ចំពោះឈូកដែលបានឆ្លងកាត់ ការចម្អិនឆ្អិនរួចហើយវានឹងបាត់បង់គុណភាព។ =-ផ្លែឈូកងាយស្រួលរកទិញ មានតម្លៃថោកសមរម្យ ហើយក្នុងផ្លែឈូក១ផ្លែគឺមាន គ្រាប់ពី៧-១០គ្រាប់ឯណោះ។ ចំពោះការទទួលទាន លោកអ្នកគួរបរិភោគវាទាំងមូល ក្រោយពីបកសម្បកពណ៌បៃតងនៅខាងក្រៅចេញអស់ ដោយមិនគួរឆ្កឹះយកបណ្តូល ពណ៌ខៀវមានរសជាតិល្វីងតិចៗ នៅខាងក្នុងនោះចោលទេ។

-ដឹងឬអត់ថា បណ្តូលនេះគឺផ្ទុកវីតាមីន មានគុណភាពខ្ពស់ណាស់ បើអ្នកយកវាចេញប្រៀបដូចជា អ្នកកំពុងតែបំផ្លាញគុណប្រយោជន៍របស់ផ្លែឈូកយ៉ាងដូច្នោះដែរ។ 

-ប្រការសំខាន់ជាងនេះ បើលោកអ្នកជ្រើសទិញផ្លែឈូក គួររើសយកឈូកណាដែលចាស់ខែបន្តិច ទោះបីជាអ្នកចូលចិត្តញ៉ាំផ្លែខ្ចីខ្លាំងជាងក៏ដោយ ពីព្រោះថាផ្លែដែលមានអាយុពេញវ័យ បើអ្នកបានញ៉ាំវាមួយថ្ងៃ ២០គ្រាប់ ឬលើសពីនេះកាន់តែប្រសើរ ក្នុងការដែលវាអាចទៅចិញ្ចឹមឈាម និងបេះដូងតាមបែបធម្មជាតិ គ្មានជាតិគីមី និងគ្មានផលប៉ះពាល់អ្វី សូម្បីតែបន្តិចឡើយ។សម្រួលអត្ថបទ៖ផ្កាក្រដាស

SHARE