រលាកសន្លាក់ដោយលើសជាតិអាស៊ីត ឬអ្នកខ្លះហៅថាប្រគ្រីវ (gout) ជាជម្ងឺដែលទាក់ទងទៅនឹង ការរលាកសន្លាក់មេជើង (ម្ខាងឬទាំងសងខាង) ហើយករណីខ្លះអាចមានរលាកសន្លាក់ នៅកន្លែងផ្សេងទៀតដែរ ដូចជា កជើងម្រាមជើង កដៃ។ល។មានកត្ដាច្រើនដែលអាចបណ្ដាលឲ្យរលាកសន្លាក់ ដោយលើសជាតិអាស៊ីតគឺ៖+តំណគ្រួសារ (ខ្វះអង់ហ្សីម)។+ផលប៉ះពាល់នៃការប្រើថ្នាំ (ថ្នាំគីមីសម្រាប់មហារីក ថ្នាំបញ្ចុះទឹកនោម)។+ផលវិបាកនៃជម្ងឺមួយចំនួន ដូចជាខ្សោយតម្រងនោមជាដើម។-រោគសញ្ញានៃជម្ងឺរលាកសន្លាក់ដោយលើសជាតិអាស៊ីត រោគសញ្ញាចម្បងគេ គឺឈឺសន្លាក់។ កន្លែង ដែលកើតញឹកញាប់នោះគឺមេជើង ពេលខ្លះគឺអាចឈឺកន្លែងផ្សេងទៀតដែរដូចជាកជើង ម្រាមជើង កដៃ ឬក្បាលជង្គង់ជាដើម។ ពេលខ្លះអ្នកជម្ងឺអាចក្ដៅខ្លួន ៣៨-៣៩អង្សាសេ ព្រមទាំងជួនកាលក៏ហើម ហើយមានទឹកនៅក្នុងសន្លាក់ ជាពិសេសជង្គង់។
ធ្វើដូចម្ដេចទើបដឹងថាឈឺជម្ងឺប្រគ្រីវនេះ?-ពិនិត្យឈាម (ពិនិត្យជាតិអាស៊ីតនិងសញ្ញារលាកក្នុងឈាម)។-ករណីមានហើមហើយមានទឹកក្នុងជង្គង់ គេអាចបូមយកទៅពិនិត្យ។-អ្នកធ្លាប់មានប្រវត្ដិគ្រួសារកើតជម្ងឺនេះ។-អ្នកធាត់ឬលើសទម្ងន់។- អ្នកដែលប្រើថ្នាំ (បញ្ចុះទឹកនោមអាស្ពីរីនប្រើថ្នាំគីមីល។ ) ។
កត្ដាអ្វីខ្លះដែលអាចជំរុញឱ្យកើតជម្ងឺនេះ?- ចូលចិត្ដហូបសាច់ គ្រឿងក្នុង (ថ្លើមពោះវៀនកោះ។ល។ ) ។
-ស្រាទំញំងបាយជូរ ស្រាបៀរ។- ទំពាំងបារាំង ផ្ទី ទំញំង។វិធីបង្ការជម្ងឺរលាកសន្លាក់ដោយលើសជាតិអាស៊ីត៖ដើម្បីការពារនិងបង្ការកុំឱ្យមានជម្ងឺរលាកសន្លាក់ ដោយបញ្ហាលើសជាតិអាស៊ីត លោកអ្នកត្រូវបរិភោគអាហារ ដែលត្រឹមត្រូវ កាត់បន្ថយសារជាតិខ្លាញ់និងសាច់ជាដើម។
ប្រការត្រូវជៀសវាង- ជៀសវាង ឬបន្ថយអាហារភេសជ្ជៈមួយចំនួន (ស្រាទំញំងបាយជូរ សាច់គ្រឿងក្នុង។ ល។ )- ហាត់ប្រាណ និងសម្រកទម្ងន់។
+វិធីព្យាបាលជម្ងឺរលាកសន្លាក់ដោយលើសជាតិអាស៊ីត៖ក្រៅពីវិធីបង្ការរៀបរាប់ខាងលើ គ្រូពេទ្យអាចធ្វើការព្យាបាល ដោយប្រើថ្នាំបំបាត់ការឈឺចាប់ ហើយករណីដែ លចាំបាច់ប្រើថ្នាំបញ្ចុះជាតិអាស៊ីតក្នុងឈាម។ តែការប្រើថ្នាំបញ្ចុះជាតិអាស៊ីតនេះ គួរពិភាក្សា ជាមួយគ្រូពេទ្យជាមុនសិន ជៀសវាងប្រើថ្នាំតាមចិត្ដខ្លួនឯង។ ព្រោះថ្នាំនេះ ពេលខ្លះអាចបណ្ដាលឱ្យមានប្រតិកម្មបាន។
សម្រួលអត្ថបទ៖ផ្កាក្រដាស