ញាំផ្សិតម្ជុលគ្រឿងសមុទ្រ វិធីធ្វើងាយៗ!

128

គ្រឿងផ្សំ៖ បង្គា ៥-៨ (បកសំបក), សាច់ចិញ្ច្រាំ ២ខាំ, ផ្សិតម្ជុល ១ដុំ, ប៉េងប៉ោះ ១ផ្លែ ហាន់ជាចំណិត, ខ្ទឹមបារាំង ១ផ្លែ ហាន់ជាចំណិត, ទឹកក្រូចឆ្មារ ៣ស្លាបព្រាបាយ, ទឹកត្រី ២ស្លាបព្រាបាយ, ស្ករស ១ស្លាបព្រាបាយ, ម្ទេសហាន់ និងស្លឹកជីរហាន់។

វិធីធ្វើ៖

១.ផ្សិតស្រុះទឹកក្តៅឲ្យទន់ បន្ទាប់មកយកបង្គាស្រុះឲ្យឆ្អិន ហើយយកសាច់ជ្រូកចិញ្ច្រាំស្ងោរឲ្យឆ្អិន រួចទុកមួយឡែក

២.យកចានធំល្មមដាក់ទឹកក្រូចឆ្មារ ទឹកត្រី ស្ករស និងម្ទេសចូល ច្របល់ចូលគ្នាឲ្យសព្វ រួចដាក់ផ្សិត បង្គា និងសាច់ជ្រូកចូល ច្របល់ឲ្យសព្វ បន្ទាប់មកដាក់ស្លឹកជីចូល រួចជាការស្រេច៕

អត្ថបទដោយ៖  ផ្សារកសិកម្មយើង – Our Agricultural Market

SHARE