+គ្រឿងផ្សំ
-កំពឹស ១គីឡូក្រាម, អំបិលម៉ដ្ឋ ១៧០ក្រាម (១,៧ខាំ អំបិលគ្មានជាតិអ៊ីយ៉ូត), ស្ករត្នោត ១៥០ក្រាម (១,៥ខាំ) និងអង្ករលីងប្រហែល ៥០ក្រាម (កន្លះខាំ)
-មើមរំដេង ១០០ក្រាម (១ខាំ) និងក្រឡកែវ ឬក្រឡធ្វើពីឥដ្ឋសំរាប់ដាក់ផ្អកកំពឹស+របៀបធ្វើ
-យកកំពឹសលាងទឹក និងរើសសំរាមកំទេចកំទី និងកូនសត្វល្អិត ដែលនៅលាយឡំជាមួយកំពឹសចេញឲ្យស្អាត រួចដាក់ទៅក្នុងកញ្ច្រែងឲ្យស្រស់ទឹក
-បន្ទាប់មកយកកំពឹសមកប្រលាក់ជាមួយអំបិលឲ្យសព្វ រួចដាក់ចូលទៅក្នុងក្រឡទុកវាចោល ៥ ទៅ ៧ថ្ងៃ ទើបយកវាមកចាវ-យកស្ករត្នោតមកដាក់ក្នុងឆ្នាំងកូរលើភ្លើងរហូតឡើងក្រហម ហើយចាក់ទឹកកន្លះកែវកាហ្វេចូលទុកឲ្យវាពុះ ទើបលើកចុះទុកឲ្យត្រជាក់
-យករំដេងមកចិតសំបកលាងទឹកឲ្យស្អាត ហើយបុកវាឲ្យម៉ដ្ឋ
-យកអង្ករលីងមកកិនឲ្យម៉ដ្ឋ-យកកំពឹសដែលបានប្រលាក់អំបិលរក្សាទុក ៥ ទៅ ៧ថ្ងៃនោះមកចាវ ដោយចាក់ទឹកស្ករ អង្ករលីង និងរំដេង ដែលបានរៀបចំរួចខាងលើចូល ហើយច្របល់វាឲ្យចូលគ្នាសព្វសាច់ រួចដាក់ចូលក្នុងក្រឡទុក
-រយៈពេល ១០ ទៅ ១៥ថ្ងៃក្រោយមក ផ្អកកំពឹសឡើងជូរល្មមអាចយកមកហូបបានហើយ+ការប្រើប្រាស់
-ដួសផ្អកកំពឹសចេញពីក្រឡដោយប្រើស្លាបព្រាស្ងួត ដើម្បីជៀសវាងការដុះផ្សិត និងឆាប់ជូរខ្លាំង
-យើងអាចយកផ្អកកំពឹសមកហូបផ្ទាល់ដោយគ្រាន់តែ លាយជាមួយនឹងខ្ញីដែលហាន់ល្អិតៗ ថែមស្ករ និងទឹកក្រូចឆ្មារតាមការចូលចិត្ត ហើយផ្ទាប់ជាមួយអន្លក់ដូចជា ពពាយ ត្រសក់ ត្រប់។ល-ម្យ៉ាងទៀត យើងក៏អាចយកវាមកចាវជាមួយនឹងល្ហុង ដូចជាម៉ាំល្ហុងបានដែរ
សម្រួលអត្ថបទ៖ អ៊ាង សុផល្លែត
ទំព័រដើម ព័ត៌មានពេញនិយម