គ្រឿងផ្សំ៖ពោតស១គីឡូ(ពោតទុំ),កំបោរ២ស្លាបព្រាបាយ,ស្ករស៥ស្លាបព្រាបាយ,អំបិល១ស្លាបព្រាកាហ្វេ,ល្ង ១ស្លាបព្រាបាយ(លីងឲ្យឈ្ងុយ),ដូង(ដូងកោស)។
វិធីធ្វើ៖១.យកពតដាក់ត្រាំទឹកកំបោរចោល ២០-២៥នាទី២.យកពោតដែលត្រាំទាំងទឹកកំបោរនោះ យកទៅដាក់ស្ងោរហូតទាល់តែពោតមើលទៅប្រេះហើយរបកសំបក ទើបយកទៅលាងទឹកកំបោរចេញឲ្យអស់ជាតិកំបោរហើយមើលទៅពោតឡើងស។
៣.យកពោតនោះយកទៅស្ងោរម្តងទៀតឲ្យរីក រួចចាក់ទឹកចេញទុកតែបន្តិចបានហើយបន្ថយកំដៅ(ដាក់
កំដៅបន្តិចៗ)ឬអាចស្រង់ពោតចេញយកមកញ៉ាំតែម្តងក៏បានដែរ។
៤.យកចានដាក់លាយស្ករសល្ងនិងអំបិលលាយចូលគ្នាឲ្យសប់
៥.បន្ទាប់មកយកពោតដែលបានស្ងោរឆ្អិនដាក់ក្នុងចានរួចយកស្ករសល្ងនិងអំបិលដែលបានលាយហើយ
ដាក់រោយពីលើពោត ហើយដាក់ដូងកោសពីលើ បានញ៉ាំជាការស្រេច៕
អត្ថបទដោយ៖ផ្សារកសិកម្មយើង