វិធីកែច្នៃកូនល្ហុងឈ្មុលឲ្យក្លាយជាល្ហុងញី

423

-យកគ្រាប់ល្ហុងមកបណ្តុះនៅលើថ្នាលបណ្តុះកូន
-ចំពោះថ្នាលបណ្តុះកូនត្រូវរៀបចំដីកំប៉ុស្តិដាក់លើថ្នាលដែលទ្រាប់ដោយបន្ទះក្តារ​​ រឺ ស័ង្កសីក្រាលនៅនឹងបាត ដោយដាក់ដីកំប៉ុស្តិស្តើង០.៥តឹក(៥០ ស.ម)-កាលណាដាក់ដីក្រាស់ពេកឬសល្ហុងនឹងដុះត្រង់ ហើយវានឹងមិនបែកឬសច្រើនទេ
-ត្រូវជ្រើសរើសយកល្ហុងដែលមានផែ្លទុំល្អ​នៅដើម រួចយកផ្លែមកកាត់យកតែពាក់កណ្តាលនៃផ្លែ ដោយយកគ្រាប់ក្នុងផ្លែផ្នែកខាងក្រោម ដោយមិនត្រូវយកផ្នែកជាប់នឹងកន្ត្រង់ទេ ព្រោះគ្រាប់ពុំពេញល្អ-មុននឹងយកកូនល្ហុងទៅដាំត្រូវធ្វើអោយកូនល្ហុងមាន​ឬស​ច្រើន​ក្លាយជាកូនញីសិន
-ក្រោយពីសាបគ្រាប់ពូជបាន​ ១៥​ ថ្ងៃត្រូវពិនិត្យមើលថា ថាតើឬសល្ហុងច្រើនរឺ ឬសតែមួយ-​បើឬសតែមួយត្រូវកាត់ក្តិច ពាក់កណ្តាលនៃឬសចោលរួចដាក់បណ្តុះក្នុងកន្រ្តោង រឺ​ ថង់សិន រួចយកទៅដាំដោយមិនត្រូវទុកយូរ​អោយលើសពី​១៥ ទៅ ២០ ថ្ងៃទេ-រាល់ការដកកូនល្ហុងពីថ្នាលទៅដាំត្រូវធ្វើយ៉ាងណាកុំអោយដាច់ឬស ដែលនាំអោយល្ហុងក្លាយជាល្ហុងឈ្មោលវិញ
សម្រួលអត្ថបទ៖ អ៊ាង សុផល្លែត

SHARE