គ្រឿងផ្សំ៖ ស៊ុត ៤គ្រាប់, ស្អំ ១កូនចាន, ទឹកត្រី ២ស្លាបព្រាកាហ្វេ, ម្សៅបំពង ១កូនចានចង្កឹះ, ម្សៅកំទេចនំបុ័ង ១កូនចានចង្កឹះ, ស៊ុត ១គ្រាប់ (វាយបញ្ចូលគ្នា)។
វិធីធ្វើ៖
១.យកស៊ុត ៤គ្រាប់គោះដាក់ចូលចានវាយបញ្ចូលគ្នា ដាក់ទឹកត្រីចូលវាយចូលគ្នាឲ្យសព្វ រួចដាក់ស្អំចូលច្របល់ចូលគ្នា ហើយយកទៅចៀនជាបន្ទះឲ្យក្រាស់ដើម្បីយកទៅបំពង ឆ្អិនហើយយកមកកាត់ជាដុំៗល្មម (តាមចំណូលចិត្ត)។
២.បន្ទាប់មកយកដុំពងទាដែលចៀនហើយ ដាក់ប្រឡាក់ជាមួយម្សៅបំពង ប្រឡាក់ជាមួយស៊ុត ប្រឡាក់ជាមួយម្សៅកំទេចនំបុ័ង រួចហើយយកទៅដាក់បំពងឲ្យក្រៀមល្មម (តាមចំណូលចិត្ត) ជាការស្រេច៕
អត្ថបទដោយ៖ ផ្សារកសិកម្មយើង-Our Agricultural Market
សូមរក្សាទម្រង់អត្ថបទរបស់ខ្ញុំរាល់ប្រភពដែលយកទៅចែកចាយបន្ត។