គ្រឿងផ្សំ៖ ពងមាន់ ១០គ្រាប់, ទឹកប្រេងខ្យង ២ស្លាបព្រាបាយ, ទឹកស៊ីអ៊ីវ ២ស្លាបព្រាបាយ, ម្រេចម៉ត់ (ដាក់តាមចំណូលចិត្ត), ម្សៅរ៉តឌី បន្តិច។ គ្រឿងផ្សំទឹកជ្រលក់៖ ម្ទេស (ដាក់តាមចំណូលចិត្ត), ខ្ទឹមស ១០កំពឹស, ក្រូចឆ្មារ ២គ្រាប់, ទឹកត្រី ១ស្លាបព្រាបាយកន្លះ, ស្ករស ១ស្លាបព្រាបាយ។
វិធីធ្វើ៖
១.ធ្វើទឹកជ្រលក់ យកត្បាល់ដាក់ម្ទេស និងខ្ទឹមសចូលបុកចូលគ្នាឲ្យសព្វ រួចដាក់ទឹកត្រី, ស្ករស និងច្របាច់ក្រូចឆ្មារដាក់ចូលកូរចូលគ្នាឲ្យសព្វល្អ ហើយដួសដាក់ចានទុកមួយឡែក។
២.យកពងមាន់មកចោះជារុនតូចល្មម ចាក់ចូលចានធំល្មមដោយប្រើស្បៃពូតវា (ដើម្បីកុំអោយដុំៗ) រួចដាក់ទឹកស៊ីអ៊ីវ, ទឹកប្រេងខ្យង, ម្សៅរ៉តឌី និងម្រេចម៉ត់ចូលច្របល់ចូលគ្នាឲ្យសព្វ ចំណែកសំបកពងមាន់លាងទឹកហើយទុកមួយឡែក
៣.បន្ទាប់មកយកឆ្នាំងសម្រាប់ចំហុយពងមាន់ យកសំបកពងមាន់ចាក់គ្រឿងផ្សំដែលលាយហើយចូលម៉ាល្មមកុំឲ្យពេញពេក រួចដាក់ចំហុយរយៈពេល ២០នាទីឆ្អិនជាការស្រេច
៤.ពងមាន់ចង់ញ៉ាំធម្មតាដែលចំហុយហើយ ឬក៏អាចយកទៅដាក់អាំងឲ្យក្រៀមល្មមទៀតក៏បានតាមចំណូលចិត្ត រួចញ៉ាំជ្រលក់ជាមួយទឹកជ្រលក់ឆ្ងាញ់អស់ទាស់៕ ចុចមើលវីដេអូពីវិធីធ្វើនៅខាងក្រោម៖
វីដេអូវីធីធ្វើ៖
អត្ថបទដោយ៖ ផ្សារកសិកម្មយើង-Our Agricultural Market
សូមរក្សាទម្រង់អត្ថបទរបស់ខ្ញុំរាល់ប្រភពដែលយកទៅចែកចាយបន្ត។