កត្តាមួយចំនួនដែលអ្នកមិនគួរធ្វើនៅព្រឹកព្រលឹមពេលដែលក្រពះទទេនោះទេ ព្រោះវាមានផលប៉ះពាល់ណាស់ចំពោះសុខភាពរបស់អ្នក។ ពេលខ្លះអ្នកមិនបានចាប់អារម្មណ៍ពីការទទួលទានអាហារពេលព្រឹក ឬក៏រំលងតែម្ដង ហើយអ្នកបែរជាធ្វើរឿងទាំងនេះ ដែលវាធ្វើឲ្យប៉ះពាល់ដល់សុខភាពរបស់អ្នក។ ខាងក្រោមនេះជារឿងដែលអ្នកមិនគួរធ្វើនៅពេលមិនទាន់ទទួលទាន ឬក្រពះរបស់អ្នកនៅទទេពេលព្រឹកព្រលឹម៖
១.ការទទួលទានកាហ្វេនៅពេលព្រឹក
ការទទួលទានកាហ្វេនៅពេលព្រឹកវាជារឿងល្អ ព្រោះវាជួយអ្នកឲ្យមានអារម្មណ៍ស្រស់ថ្លាក្នុងការភ្ញាក់ពីគេង ប៉ុន្តែអ្នកមិនគួរទទួលទានវា ខណៈពេលដែលអ្នកមិនទាន់បានបរិភោគអ្វីសោះនោះទេ ព្រោះថាវាអាចនឹងប៉ះពាល់ទៅដល់ក្រពះរបស់អ្នក និងធ្វើឲ្យបេះដូងរបស់អ្នកខ្សោយផងដែរ។
២.ការទទួលទានភេសជ្ជៈដែលមានជាតិហ្គាស
ប្រសិនបើអ្នកចូលចិត្តទទួលទានភេសជ្ជៈដែលមានជាតិហ្គាសនៅពេលព្រឹកព្រលឹម អ្នកអាចនឹងប្រឈមមុខជាមួយនឹងការរលាកក្រពះ និងឈឺក្រពះទៅថ្ងៃមុខមិនខាន។
៣.លេបថ្នាំ
ទោះបីជាវាគឺជាដំណោះស្រាយដ៏ល្អសម្រាប់ការព្យាបាលការឈឺចាប់ និងបន្ថយកម្ដៅក៏ដោយ ក៏ថ្នាំដែលប្រើថ្នាំប្រឆាំងនឹងការឈឺចាប់ទាំងនោះដូចជា Asprin, Paracetamol និងថ្នាំប្រឆាំងនឹងជំងឺដទៃទៀត អាចបណ្តាលឲ្យមានបញ្ហាសុខភាពយ៉ាងធ្ងន់ធ្ងរ ប្រសិនបើលេបវានៅពេលក្រពះទទេ។ គ្រោះថ្នាក់រួមមានការហូរឈាមក្រពះ ឈឺពោះ និងថ្នាំគ្មានប្រសិទ្ធភាព។ មានថ្នាំមួយចំនួនដែរ ដែលតម្រូវឲ្យលេបនៅពេលពោះទទេ ប៉ុន្តែលុះត្រាតែមានវេជ្ជបញ្ជាត្រឹមត្រូវ។
៥.ការហាត់ប្រាណដែលនឿយហត់ខ្លាំង
នៅពេលដែលអ្នកមិនទាន់បានទទួលទានអាហារទាល់តែសោះនៅពេលព្រឹក អ្នកមិនគួរធ្វើការហាត់ប្រាណខ្លាំងពេកនោះទេ ព្រោះវានឹងធ្វើឲ្យអ្នកកាន់តែអស់កម្លាំង។ ជាធម្មតាការហាត់ប្រាណនៅពេលព្រឹកគួរតែធ្វើពីចន្លោះ ១០ ទៅ ២០នាទីតែប៉ុណ្ណោះ៕
អត្ថបទដោយ៖ ផ្សារកសិកម្មយើង-Our Agricultural Market
សូមរក្សាទម្រង់អត្ថបទរបស់ខ្ញុំរាល់ប្រភពដែលយកទៅចែកចាយបន្ត។