គ្រឿងផ្សំ៖ ត្រីខ ២កំប៉ុង, ផ្សិតចំបើង ១០០ក្រាម (មួយពុះជាពីរ), ទឹក ១កូនចានចង្កឹះ, រំដេង ៣ដុំ ហាន់ជាបន្ទះ, គល់ស្លឹកគ្រៃ ១គល់ កាត់ខ្លីៗ, ខ្ទឹមក្រហម ១ដុំ ហាន់ស្តើងៗ, ស្លឹកក្រូចសើច ២សន្លឹក, ម្ទេស ២-៣គ្រាប់ ដំឲ្យសំប៉ែត, ស្ករស ១ស្លាបព្រាកាហ្វេ, ទឹកត្រី ២ស្លាបព្រាបាយ, ទឹកក្រូចឆ្មារ ៣ស្លាបព្រាបាយ, ស្លឹកខ្ទឹម ឬស្លឹកជីរណា ហាន់។
វិធីធ្វើ៖
១.ដាំឆ្នាំងដាក់ទឹកចូល ដាក់រំដេង, គល់ស្លឹកគ្រៃ, ខ្ទឹមក្រហម និងស្លឹកក្រូចសើចចូលដាំឲ្យពុះ រួចដាក់ត្រីខ និងផ្សិតចូល (កូរតិចកុំឲ្យបែកសាច់ត្រីខ) រម្ងាស់ឲ្យពុះ
២.បន្ទាប់មកដាក់ទឹកត្រី, ស្ករស និងម្ទេសចូលកូរចូលគ្នាឲ្យសព្វ រួចដាក់ទឹកក្រូចឆ្មារចូលកូរចូលគ្នា ឆ្អិនហើយដួសដាក់ចានដាក់ស្លឹកខ្ទឹម ឬស្លឹកជីរចូលជាការស្រេច៕
អត្ថបទដោយ៖ ផ្សារកសិកម្មយើង-Our Agricultural Market
សូមរក្សាទម្រង់អត្ថបទរបស់ខ្ញុំរាល់ប្រភពដែលយកទៅចែកចាយបន្ត។