វិធីធ្វើឆាផ្សិតសាច់គោទឹកប្រេងខ្យង!

123

គ្រឿងផ្សំ៖ សាច់គោ ២០០ក្រាម (ហាន់ស្តើងៗល្មម), ផ្សិតចំបើង ៥-៦គ្រាប់ (មួយកាត់ជាពីរ), ខ្ទឹមបារាំង ១ផ្លែតូច (ហាន់ស្តើងៗ), ស្លឹកខ្ទឹម ៣ដើម (កាត់ខ្លីល្មម), ខ្ទឹមសចិញ្រ្ចាំ ១ស្លាបព្រាបាយ, ម្សៅឆា ១ស្លាបព្រាបាយ, ទឹកធម្មតា ១ស្លាបព្រាបាយ, ប្រេងល្ង ១ស្លាបព្រាបាយ, ទឹកប្រេងខ្យង ២ស្លាបព្រាបាយ, ទឹកស៊ីអ៊ីវ កន្លះស្លាបព្រាបាយ, ស្ករស កន្លះស្លាបព្រាបាយ។

វិធីធ្វើ៖

១.យកម្សៅឆាលាយជាមួយទឹកធម្មតាកូរចូលគ្នាអោយខាប់ល្មម រួចយកដាក់ប្រឡាក់ជាមួយសាច់គោ ដាក់ប្រេងល្ង, ទឹកស៊ីអ៊ីវ, ទឹកប្រេងខ្យង និងស្ករសចូលច្របល់ចូលគ្នាអោយសព្វទុកមួយឡែក

២.ដាំខ្ទះដាក់ប្រេងឆាចូល ដាក់ខ្ទឹមចិញ្រ្ចាំចូលរំលីងអោយឈ្ងុយ រួចដាក់សាច់គោដែលលាយគ្រឿងហើយចូលឆាអោយសាច់បន្តិច

៣.បន្ទាប់មកដាក់ផ្សិតចូលឆា ៤-៥ត្រលប់ រួចដាក់ខ្ទឹមបារាំង និងស្លឹកខ្ទឹមចូលឆា ៣-៤ត្រលប់ទៀត ឆ្អិនហើយដួសដាក់ចានជាការស្រេច៕

អត្ថបទដោយ៖ ផ្សារកសិកម្មយើង-Our Agricultural Market

សូមរក្សាទម្រង់អត្ថបទរបស់ខ្ញុំរាល់ប្រភពដែលយកទៅចែកចាយបន្ត។

SHARE