ស្ត្រេស គឺជាអារម្មណ៍ធុញថប់របស់មនុស្ស ដែលកើតឡើងដោយសារតែបញ្ហាជាច្រើនយ៉ាងដូចជា ការរងសម្ពាធពីការងារ, គិតច្រើនពេក, ទំនេរពេក និងមានការព្រួយបារម្ភច្រើនពេក។ តើអ្នកជួបនូវបញ្ហាទាំងអស់នេះមែនដែរឬទេ? ហើយស្ត្រេសនេះក៏ធ្វើឱ្យប៉ះពាល់ដល់សុខភាពរបស់អ្នកបានផងដែរ។ ខាងក្រោមនេះយើងនឹងបង្ហាញអ្នកនូវវិធីសាស្រ្តល្អៗមួយចំនួន ដើម្បីជួយកាត់បន្ថយអារម្មណ៍ស្ត្រេសរបស់អ្នកបាន៖
គេងឱ្យបានគ្រប់គ្រាន់, ទទួលទានអាហារឱ្យបានត្រឹមត្រូវ, រៀនបន្ធូរអារម្មណ៍, ស្តាប់បទចម្រៀងបែបទន់ភ្លន់, ហាត់ប្រាណឱ្យបានទៀងទាត់ ជាពិសេសដើរហាត់ប្រាណ ធ្វើយូហ្គា ឬធ្វើសមាធិ ម៉ាស្សា,
ធ្វើរឿងដែលអ្នកចូលចិត្តដូចជា ការច្រៀង ការរាំ គូរគំនូរ ជាដើម, ព្យាយាមផ្លាស់ប្តូរគំនិតអវិជ្ជមានទៅជាការគិតវិជ្ជមាន, បញ្ឈប់ការព្រួយបារម្ភអំពីអ្វីដែលអ្នកមិនអាចកែប្រែបាន, បង្កើតមិត្តភាពឱ្យបានច្រើន, ដើរកំសាន្តជាមួយមិត្តភក្តិ ឬក្រុមគ្រួសាររបស់អ្នក -ល-៕
អត្ថបទដោយ៖ ផ្សារកសិកម្មយើង-Our Agricultural Market
សូមរក្សាទម្រង់អត្ថបទរបស់ខ្ញុំរាល់ប្រភពដែលយកទៅចែកចាយបន្ត។