អ្នកមានដឹងទេថា! ការហាត់ប្រាណក៏ត្រូវមានពេលវេលាហាត់ឱ្យបានត្រឹមត្រូវ ដែលល្អបំផុតសម្រាប់សុខភាពរបស់អ្នក

63

បច្ចុប្បន្ននេះគេសង្កេតឃើញថាមានយុវវ័យ និងមនុស្សចំណាស់មួយចំនួនបានធ្វើលំហាត់ប្រាណជាប្រចាំថ្ងៃ ដើម្បីសុខភាព និងរក្សាសម្រស់ ដោយមានអ្នកខ្លះហាត់នៅពេលព្រឹក អ្នកខ្លះទៀតហាត់នៅពេលល្ងាច ពោលគឺនៅពេលដែលទំនេរ។ ប៉ុន្តែអ្នកមិនបានយល់ច្បាស់ថា គួរហាត់ប្រាណនៅពេលណាល្អបំផុតនោះទេ?

អ្នកវិទ្យាសាស្ត្រនៃវិទ្យាស្ថានស្រាវជ្រាវទៅលើវិទ្យាសាស្ត្រកីឡា និងការហាត់ប្រាណមួយនៅសហរដ្ឋអាមេរិកបាន ឲ្យដឹងថា ពេលវេលាដែលសមស្របបំផុតក្នុងការហាត់ប្រាណសម្រាប់មនុស្សភាគច្រើនជាង៩០% គឺចន្លោះពេលពីម៉ោង ៤រសៀល រហូតដល់ម៉ោង ៧យប់ ព្រោះសីតុណ្ហភាពនៃរាងកាយនឹងកើនឡើងខ្ពស់បំផុត សាច់ដុំមានការរីកមាឌ និងមានភាពយឺតល្អ ជាពេលដែលរាងកាយមានកម្លាំងកំហែងបំផុត ចង្វាក់លោតនៃបេះដូង និងសម្ពាធឈាមទាប។

ដូច្នេះមិនចាំបាច់ត្រូវប្រឹងប្រែងច្រើនពេកក្នុងការហាត់ប្រាណ ធ្វើឲ្យមានចិត្តចង់ហាត់ប្រាណជាងមុន ឬបើមានរបួសក៏ស្រាលជាងមុនដែរ។ ចំពោះស្ត្រីពេលវេលាសម្រាប់ការហាត់ប្រាណសមស្របបំផុតក្នុងខែនីមួយៗ គឺអំឡុងពេល ៧-១៤ថ្ងៃ បន្ទាប់ពីអូវុលទុំជ្រុះ ព្រោះកម្រិតអ័រម៉ូនប្រូចេស្តេរ៉ូននឹងកើនឡើងខ្ពស់ ធ្វើឲ្យមានឥទ្ធិពលចំពោះវិធីដែលរាងកាយប្រើប្រាស់ជាតិខ្លាញ់ និងការបូអ៊ីដ្រាត។ ក្រៅពីនេះ បើមានអាការៈឈឺពោះក្នុងពេលមករដូវជាប្រចាំ ការហាត់ប្រាណជាប់លាប់ ទោះបីជាក្នុងពេលមករដូវក្តីនឹងអាចជួយបន្ថយអាការៈឈឺពោះនោះបានទៀតផង៕

អត្ថបទដោយ៖ ផ្សារកសិកម្មយើង-Our Agricultural Market

សូមរក្សាទម្រង់អត្ថបទរបស់ខ្ញុំរាល់ប្រភពដែលយកទៅចែកចាយបន្ត។

SHARE