គ្រឿងផ្សំ
-ក្រូចពោធិ៍សាត់ ១ផ្លែ
-ស្ករស ៤ស្លាបព្រាបាយ
-ប្រេងអូលីវ ១ស្លាបព្រាកាហ្វេ
-កូនកែវ មួយ+វិធីធ្វើ៖
-ចាក់ស្ករស ក្នុងចានធំមួយ ដើម្បីងាយស្រួលក្នុងការលាយបន្ទាប់មក
-យកក្រូចចិតយកតែសំបកខាងក្រៅទេមកធ្វើ ហើយយកសំបកក្រូចនោះកោសឲ្យទៅជាល្បាយតូចៗ
-រួចហើយយកសាច់ក្រូចដែលនៅសល់ច្របាច់យកតែទឺកទុកដោយឡែកពីសំបក
-ចាក់សំបកក្រូចដែលយើងកូសរួចចូលក្នុងចានស្ករស ហើយកូរច្របល់អោយសព្វ ហើយចាក់ប្រេងអូលីវចូល ច្របល់ម្ដងទៀត-បន្ទាប់មកចាក់ទឹកក្រូចដែលយើងច្របាច់ចូលហើយច្របល់វាឲ្យសព្វ ហើយចាក់វាទុកចូលក្នុងកូនកែវ
+វិធីខាត់៖
-យកល្បាយដែលយើងលាយខាងលើមកខាត់លើស្បែកថ្នមៗទុកវាពី ២០ ទៅ ៣០ នាទី
-ហើយលាងទឹកចេញជាការស្រេចសម្រួលអត្ថបទ៖ អ៊ាង សុផល្លែត
សូមរក្សាទម្រង់អត្ថបទរបស់ខ្ញុំរាល់ប្រភពដែលយកទៅចែកចាយបន្ត។
ទំព័រដើម ព័ត៌មានពេញនិយម