គ្រឿងផ្សំ៖ សាច់មាន់ ២៥០ក្រាម, ផ្សិត (ផ្សិតចំបើង ឬផ្សិតស) ១៥០ក្រាម, ប៉េងប៉ោះ ១-២ផ្លែ ហាន់ជាចំណិត, រំដេង គល់ស្លឹកគ្រៃ ស្លឹកក្រូចសើច និងម្ទេស, ម្ទេសឆា ៨០ក្រាម, ទឹកដោះគោស្រស់ ១៥០ក្រាម, ទឹកត្រី ៣ស្លាបព្រាបាយ, ទឹកក្រូចឆ្មារ ៣ស្លាបព្រាបាយ, ម្ទេសក្រៀម និងស្លឹកជីរណាហាន់, ទឹក ៥០០មីលីលីត្រ។
វិធីធ្វើ៖
១.ដាក់ឆ្នាំងដាំទឹកឲ្យពុះ រួចដាក់រំដេង, គល់ស្លឹកគ្រៃ, ស្លឹកក្រូចសើច និងម្ទេសចូលទុកមួយរំពុះ ហើយដាក់សាច់មាន់ចូលរម្ងាស់ឲ្យឆ្អិន រួចដាក់ផ្សិត និងប៉េងប៉ោះចូលទុកឲ្យពុះ
២.បន្ទាប់មកដាក់ទឹកត្រី និងម្ទេសឆាចូលកូរចូលគ្នាទុកមួយរំពុះ រួចដាក់ទឹកដោះគោស្រស់ចូលកូរចូលគ្នាឲ្យសព្វទុកឲ្យពុះ ហើយដាក់ស្លឹកជីរណា, ម្ទេសក្រៀម និងទឹកក្រូចឆ្មារចូលជាការស្រេច៕
អត្ថបទដោយ៖ ផ្សារកសិកម្មយើង-Our Agricultural Market
សូមរក្សាទម្រង់អត្ថបទរបស់ខ្ញុំរាល់ប្រភពដែលយកទៅចែកចាយបន្ត។