វិធីធ្វើឆាហឹរគ្រឿងសមុទ្រ!

99

គ្រឿងផ្សំ៖ បង្គា ៥-៧ (បកសំបក), មឹក ៤-៥ (ហាន់កង់ៗ), ខ្ទឹមបារាំង ១ផ្លែហាន់ជាចំនិតស្តើងល្មម, ម្ទេសប្លោកហាន់, ស្លឹកខ្ទឹមកាត់ខ្លីល្មម, ខ្ទឹមសចិញ្រ្ចាំ, ម្ទេសឆា ២ស្លាបព្រាបាយ, ទឹកប្រេងខ្យង ១ស្លាបព្រាបាយ, ទឹកត្រី​ ១ស្លាបព្រាបាយ, ស្ករស កន្លះស្លាបព្រាបាយ។

វិធីធ្វើ៖

១.ដាំខ្ទះដាក់ប្រេងឆាចូល ដាក់ខ្ទឹមចិញ្ច្រាំ និងម្ទេសហាន់ចូលរំលីងអោយឈ្ងុយបន្តិច រួចដាក់បង្គា និងមឹកចូលឆាអោយឆ្អិនបន្តិច

២.បន្ទាប់មកដាក់ម្ទេសឆាចូលឆាច្របល់ចូលគ្នាអោយសព្វ រួចដាក់ខ្ទឹមបារាំងចូលឆា ៣-៤ត្រលប់

៣.រួចហើយដាក់ទឹកប្រេងខ្យង, ទឹកត្រី​​ និងស្ករសចូល (បើគោកអាចបន្ថែមទឹកបន្តិច) ឆាច្របល់ចូលគ្នាអោយសព្វ រួចដាក់ស្លឹកខ្ទឹមចូលឆា ២-៣ត្រលប់ទៀតឆ្អិនជាការស្រេច៕

អត្ថបទដោយ៖ ផ្សារកសិកម្មយើង-Our Agricultural Market

សូមរក្សាទម្រង់អត្ថបទរបស់ខ្ញុំរាល់ប្រភពដែលយកទៅចែកចាយបន្ត។

SHARE