គ្រឿងផ្សំ៖ ល្ហុង ១ផ្លែធំល្មម, ក្បាលខ្ទិះ កន្លះកូនចង្កឹះ, ខ្ទិះចុង ១កូនចានចង្កឹះ, ម្សៅចាហួយ ១ស្លាបព្រាបាយ, ស្ករស ៧៥ក្រាម, ៤ស្លាបព្រាបាយ, អំបិល ១ចុងស្លាបព្រាកាហ្វេ។
វិធីធ្វើ៖
១.យកល្ហុងចិតសំបកអោយស្អាតពុះជាពីរ រួចខ្វេះយកគ្រាប់ចេញអោយអស់ទុកមួយឡែក
២.យកខ្ទិះចុងដាក់លាយជាមួយម្សៅចាហួយកូរចូលគ្នាឲ្យសព្វ
៣.ដាំឆ្នាំងដាក់ស្ករស និងអំបិលចូល រួចចាក់ខ្ទិះដូងដែលលាយម្សៅចាហួយហើយចូល ហើយចាក់ក្បាលខ្ទិះចូលកូរចូលគ្នាឲ្យសព្វ ពុះហើយលើកចេញពីចង្ក្រាន រួចចាក់ច្រោះ(ដើម្បីកុំអោយដោយកាក) ទុកអោយត្រជាក់បន្តិច
៣.បន្ទាប់មកដួសខ្ទិះដាក់ចូលល្ហុង ទុកឲ្យចាហួយរឹងបន្តិច រួចយកទុកក្នុងទូរទឹកកកប្រហែល ២-៣ម៉ោងជាការស្រេច៕ ចុចមើលវីដេអូពីវិធីធ្វើនៅខាងក្រោម៖
វីដេអូវិធីធ្វើប្រភពពី facebook៖
អត្ថបទដោយ៖ ផ្សារកសិកម្មយើង-Our Agricultural Market
សូមរក្សាទម្រង់អត្ថបទរបស់ខ្ញុំរាល់ប្រភពដែលយកទៅចែកចាយបន្ត។