វិធីធ្វើសង់ខ្យាល្ពៅ (មានវីដេអូវិធីធ្វើ)!

1213

គ្រឿងផ្សំ៖ ល្ពៅ ១ផ្លែ ៤០០-៦០០ក្រាម, ស៊ុត ៤គ្រាប់, ខ្ទិះដូង ២០០មីលីលីត្រ, ម្សៅសម្រាប់ធ្វើនំ ឬម្សៅអង្ករ ២ស្លាបព្រាបាយ, ស្ករត្នោត ៣០០ក្រាម, អំបិល កន្លះស្លាបព្រាកាហ្វេ, ស្លឹកតើយ ៣-៤សន្លឹក។

វិធីធ្វើ៖

១.លាងល្ពៅឲ្យស្អាត រួចយកខ្វេះគ្រាប់ចេញឲ្យអស់ទុកមួយឡែក

២.គោះស៊ុតដាក់ចាន ដាក់ខ្ទិះដូង, ម្សៅសម្រាប់ធ្វើនំ ឬម្សៅអង្ករ, ស្ករត្នោត, អំបិល និងស្លឹកតើយចូល ច្របល់ឲ្យសព្វចូលគ្នា រួចចាក់ច្រោះកុំឲ្យដោយកាក

៣.បន្ទាប់មកយកម្សៅដែលលាយហើយចាក់ចូលល្ពៅ ហើយយកដាក់ចំហុយប្រហែលរយៈពេល ១ម៉ោង ឆ្អិនហើយលើកចេញជាការស្រេច៕ ចុចមើលវីដេអូពីវិធីធ្វើនៅខាងក្រោម៖

វីដេអូវិធីធ្វើប្រភពពី facebook៖

អត្ថបទដោយ៖ ផ្សារកសិកម្មយើង-Our Agricultural Market

សូមរក្សាទម្រង់អត្ថបទរបស់ខ្ញុំរាល់ប្រភពដែលយកទៅចែកចាយបន្ត។

SHARE