គ្រឿងផ្សំ៖ សណ្តែកសៀង ៣០០ក្រាម, ទឹក ១,៥លីត្រ, ស្ករស ១០០ក្រាម, ស្លឹកតើយ ២-៣សន្លឹក (ដាក់ ឬមិនដាក់ក៏បាន)។
វិធីធ្វើ៖
១.យកសណ្តែកសៀងលាងទឹកឲ្យស្អាត រួចដាក់ត្រាំទឹកចោលរយៈពេល ៨ម៉ោង បន្ទាប់មកយកលាងទឹកម្តងទៀត
២.យកសណ្តែកសៀងទៅដាក់កិនជាមួយទឹក រួចហើយយកចាក់ច្រោះកុំឲ្យដោយកាក
៣.បន្ទាប់មកយកទឹកសណ្តែកដែលកិនហើយទៅដាំឲ្យពុះ រួចបន្ថយភ្លើងដាក់ស្លឹកតើយចូល រម្ងាស់ទុកចោល ៥នាទី រួចស្រង់ស្លឹកតើយចេញ ហើយដាក់ស្ករសចូលកូរចូលគ្នាឲ្យសព្វល្អ រម្ងាស់ចោល ១នាទីទៀតជាការស្រេច៕ ចុចមើលវីដេអូពីវិធីធ្វើនៅខាងក្រោម៖
វីដេអូវីធីធ្វើ៖
អត្ថបទដោយ៖ ផ្សារកសិកម្មយើង-Our Agricultural Market
សូមរក្សាទម្រង់អត្ថបទរបស់ខ្ញុំរាល់ប្រភពដែលយកទៅចែកចាយបន្ត។