ព្យាបាល៖ ក្អកស្លេស្មច្រើន ស្ងួតបំពង់ក គ្រុនក្ដៅ ហើមពោះ ខ្សោយបេះដូង គ្រុនឈាម រាគបណ្តាលមកពីពោះវៀនខ្សោយ អាហារមិនរលាយ ទឹកនោមផ្អែម…
ប្រភេទរុក្ខជាតិ៖ កន្ទួតព្រៃ
លក្ខណៈរុក្ខជាតិ៖ ជាប្រភេទរុក្ខជាតិដើមតូច មានកំពស់ពី ៥-៧ម៉ែត្រ។
-ស្លឹក រាងជាប្រភេទស្លាបបក្សី ស្លឹកតូចៗ ចែកជា២ជួរ
-ផ្កា តូចៗ ពណ៌លឿង ក្រអូប ចេញពីប្រគាបស្លឹក ចេញផ្កានៅខែ ៤-៥
-ផ្លែ មូលៗ ទំហំប៉ុនមេដៃ មានចង្អូរ។ រសជាតិ ផ្អែម ល្វីង ជូ ចត់
កន្លែងដាំ៖ ដុះដោយខ្លួនឯងនៅក្នុងព្រៃ ដែលមានពន្លឺថ្ងៃ។
ផ្នែកប្រើប្រាស់៖ ប្រើផ្លែ ស្លឹក សំបកដើម ឫស ផ្កា។
ការព្យាបាល៖
-ផ្លែខ្ចី ប្រើជាថ្នាំជំនួយសាច់ឈាមស្បែក
-ផ្លែចាស់ ប្រើជាថ្នាំ ក្អក ក្អកស្លេស្មច្រើន ស្ងួតបំពង់ក គ្រុនក្ដៅ ហើមពោះ ខ្សោយបេះដូង ខ្យល់ចាប់ រាក់ស៊ីធ្មេញ
-ផ្លែក្រៀម ព្យាបាលរាគបណ្តាលមកពីពោះវៀនខ្សោយ អាហារមិនរលាយ ក្អក ទឹកនោមផ្អែម
-សំបកដើម ព្យាបាលរាគ និងរបួស (ផ្សះ)
-ឫស ព្យាបាល គ្រុនក្ដៅ គ្រុនឈាម
-ស្លឹក ដាំងូត សំរាប់ព្យាបាលគ្រុន
-ផ្កា ព្យាបាលគ្រុនក្ដៅ ដោយផ្សំជាមួយថ្នាំត្រជាក់ផ្សេងទៀត៕
**សូមពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែលអ្នកមិនមានជម្រើសផ្សេង។
សម្រួលអត្ថបទដោយ៖ ផ្សារកសិកម្មយើង-Our Agricultural Market
សូមរក្សាទម្រង់អត្ថបទរបស់ខ្ញុំរាល់ប្រភពដែលយកទៅចែកចាយបន្ត។