ពិតជាមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅពេលបានដឹងពីចំណូលរបស់អាជីវកម្មចិញ្ចឹមបង្កងអូស្ត្រាលី របស់ប្រជាពលរដ្ឋមួយគ្រួសារ នៅខេត្តបាត់ដំបង ដោយសារតែគាត់ទទួលបានជោគជ័យខ្លាំង ដោយទទួលបានចំណូលប្រមាណជាង ៣ ម៉ឺនដុល្លារក្នុងមួយឆ្នាំពីមុខរបរចិញ្ចឹមបង្កងអូស្ត្រាលីនេះ ។លោក ផល រដ្ឋា ត្រូវបានគេហៅគាត់ថា ជាដង្ខៅបង្កងបានរៀបរាប់ប្រាប់អ្នកសាព័ត៌មានថា បើមានដីកុំទុកចោលឱ្យនៅទំនេរអី មួយឆ្នាំអាចរកចំណូលបានជាង ៣ម៉ឺនដុល្លារ ចំណេញជាងលក់ដីទៅទៀត លោកទទួលបង្រៀនរបៀបរកស៊ីចិញ្ចឹមបង្កង ដោយលោកអ្នកចំណាយតែ ១០ ដុល្លារតែប៉ុណ្ណោះ គឺអាចក្លាយជាម្ចាស់សកសិដ្ឋាន ចិញ្ចឹមបង្កងអូស្រ្តាលីបានហើយ ។
លោក ផល រដ្ឋា បានបន្តទៀតថា នៅក្នុងកសិដ្ឋានរបស់លោកមានទទួលបណ្តុះបណ្តាលពីរបៀបចិញ្ជឹមនឹងលក់ពូជជូនបងប្អូនទាំងអស់គ្នា តែអ្វីដែលខ្ញុំត្រូវការគឺការអត់ធ្មត់ និង អំណត់ព្យាយាមនៅក្នុងការចិញ្ជឹមបង្កង ហើយយើងត្រូវការពេលយូរបន្តិចដើម្បីទទួលបានផលជាដុំកំភួន ហើយលោកអ្នកអាចទៅរៀនបាននៅក្នុងកសិដ្ឋានផ្ទាល់នៅខេត្តបាត់ដំបងដើម្បីចេះពីជំនាញចិញ្ចឹមបង្កងពូជថ្មីមួយនេះ។លោក ផល រដ្ឋា បានបញ្ជាក់ទៀតថា បង្កងភាគច្រើន ដែលបង្កាត់បានគឺលក់ឱ្យ កសិករដើម្បិចិញ្ចឹមបន្ត ហើយចំពោះកូនបង្កង ដែលបង្កាត់បាន គឺលក់ក្នុង១ក្បាលតម្លៃ ១៥០០-២០០០ រៀល ហើយការចិញ្ចឹមកង្កង តែក្នុងរយៈពេល ៣ ខែ ទើបអាចប្រមូលផលបាន ។ ការចិញ្ចឹមបង្កងក្នុង១ហិកតា អាចរកចំណូលបាន ៣ ម៉ឺនដុល្លារ នេះបើចិញ្ជឹមបានត្រឺមត្រូវតាមបច្ចេកទេស រាប់តាំងជ្រើសរើសពូជ ថែទាំ និង ការយកចិត្តទុកដាក់លើការចិញ្ជឹម។ បច្ចុប្បន្នបង្កងអស្ត្រាលី មួយគីឡូបង្កងស្រស់អាចលក់បានប្រមាណជា ៣០ដុល្លារ ក្នុងមួយគីឡូក្រាម ។រយៈពេលប៉ុន្នានឆ្នាំចុងក្រោយនេះ ការចិញ្ចឹមបង្កងនៅខេត្តបាត់ដំបង កំពុងតែចាប់ផ្តើមលេចធ្លោខ្លាំង ក្រោយពីលោក ផល រដ្ឋា ទទួលបានជោគជ័យ ។ ប្រសិនបើលោកអ្នកចាប់អារម្មណ៍ចង់រកស៊ីចិញ្ចឹមបង្កងអូស្ត្រាលី នេះ អាចទាក់ទងមកកាន់ លោក ផល រដ្ឋា ផ្ទាល់តាមរយៈ ០៩៣ ៨០ ១៤ ៣៨ ៕ប្រភព៖ ប្រជាប្រិយ
ទំព័រដើម បច្ចេកទេសកសិកម្មទំនើប