បច្ចេកទេសដាំដំណាំស្ពៃក្ដោប

674

ដំណាំស្ពៃក្ដោប គួរដាំនៅចន្លោះខែតុលា រហូតដល់ខែគុម្ភៈ ព្រោះជាខែត្រជាក់ មានពន្លឺរស្មីសំយោគសមស្រប និងអំណោយផលដល់ការលូតលាស់បានល្អដល់ដំណាំ។ ដីដែលល្អសម្រាប់ដំណាំស្ពៃក្ដោប គឺប្រភេទដីល្បាប់តាមមាត់ទន្លេ បឹង ដីក្រហមខ្ពង់រាប ដីខ្មៅ និងដីពណ៌ត្នោតជាដើម។

1.ការរៀបចំដី ត្រូវភ្ជួរដីជម្រៅចាប់ពី 15 – 30 ស.ម. ហើយហាលដីទុកចោលរយៈពេលចាប់ពី 7 – 10 ថ្ងៃ ហើយភ្ជួរអោយបានចាប់បី 2 – 3 ដង មុនពេលធ្វើការដាំដុះស្ពៃក្ដោប។
2. ការលើករង ទទឹង 120 ស.ម. និងបណ្ដោយអាចធ្វើទៅតាមចម្ងាយរបស់ដី ចន្លោះរង 30 ស.ម.។
3. កម្ពស់រង រដូវវស្សាគួរលើករងកម្ពស់ 30 ស.ម. និង រដូវប្រាំងគួរលើករងកម្ពស់ 20 ស.ម. ជម្រៅកាប់រណ្ដៅចាប់ពី 8 – 10 ស.ម. ធ្វើជា 2 ជួរ ក្នុងមួយរង ចន្លោះជួរ 60 ស.ម. និង ចន្លោះគុម្ព 7 ស.ម.

ចំណាំៈ
– ដាក់ជីនៅពេលជ្រោយដី ឬ ជ្រុំគល់ បន្ទាប់ពីដាក់ជីហើយ ត្រូវស្រោចអោយជោក។
– ការប្រមូលផលបន្ទាប់ពីដាំបានរយៈពេល 90 – 110 ថ្ងៃ យើងអាចធ្វើការប្រមូលផលបាន។
– ទិន្នផលជាមធ្យមបានចន្លោះចាប់ពី 25 – 35 តោន ក្នុងផ្ទៃដីមួយហិចតា។

ប្រភពពីៈ សៀវភៅបៃតង

18446604_777205542457305_2235272352850362259_n

18446631_777205469123979_1289600111044023431_n

 

18446723_777205429123983_1217832782026823333_n

 

18446888_777205529123973_6449809823951756950_n

18446952_777205465790646_6129974745244352073_n

18486298_777205459123980_3807004676355253297_n

18528001_777205509123975_2275499184053523437_n

SHARE